វាសនាអ្នកចម្រៀង
ច្រៀងដោយ
អ៊ឹម សុងសឺម
សម្លេងបងច្រៀង ផ្ញើសៀងចម្រៀងទឹកភ្នែក ចុកណែនក្នុងទ្រូងស្ទើរបែក
យំស្រែកហៅតែឈ្មោះស្រី ទៅណាពីរនាក់ បញ្ជាក់ហាក់មាននិស្ស័យ ឥលូវបាត់ស្រី
តើរស់ធ្វើអ្វី តែឯកឯង?
ថ្ងៃនេះស្រទំ ចុះអ័ព្ទបែកផ្សែង ឱរាបងរែងចំបែង
ស្រែកហៅក្តែងៗតែឈ្មោះអូន បងគេងមិនលក់ ពោះស្វិតក្រៀមក្រំស្រពោន ចង់ឃើញមុខស្ងួន
ស្រីស្រស់នឹមនួនព្រលឹង។
(បន្ទរ)៖ កោតចិត្តណាស់ ចេះត្មះដៀលម្ល៉ឹងៗ
អោយបងឃ្លាតពីព្រលឹង អោយបងឃ្លាតពីព្រលឹង ថាបងហ្នឹងជាអ្នកចម្រៀង
ថារូបបងរកស៊ីលក់សំនៀង ច្រៀងថោកយ៉ាងណា?
ការងារអ្វីដែលនៅក្នុងលោក មិនមែនទាបមិនមែនថោក
កុំតែឆបោកទៅលួចទៅប្លន់ មិនមែនលក់ឈាម កូនស្រីទៅឲ្យនាយទុន ធ្វើអោយសង្សារខ្ញុំ
ឃ្លាតចាកទ្រនំខ្លោចផ្សា។
ភ្លេង.................................................
(បន្ទរ)៖ កោតចិត្តណាស់ ចេះត្មះដៀលម្ល៉ឹងៗ
អោយបងឃ្លាតពីព្រលឹង អោយបងឃ្លាតពីព្រលឹង ថាបងហ្នឹងជាអ្នកចម្រៀង
ថារូបបងរកស៊ីលក់សំនៀង ច្រៀងថោកយ៉ាងណា?
ការងារអ្វីដែលនៅក្នុងលោក មិនមែនទាបមិនមែនថោក
កុំតែឆបោកទៅលួចទៅប្លន់ មិនមែនលក់ឈាម កូនស្រីទៅឲ្យនាយទុន ធ្វើអោយសង្សារខ្ញុំ ឃ្លាតចាកទ្រនំខ្លោចផ្សា។