Tuesday, September 11, 2012

Lyric of "Bes Chet Oun Chos", Sung by: HUY Meas



បេះចិត្តអូ​នចុះ
ច្រៀងដោយ ហួយ មាស

បេះចិត្តខ្ញុំចុះ បើប្រុសប្រាថ្នា តែសូមមេត្តា កុំធ្វើទារុណ ខ្លាចតែចិន្តា ប៉ុនប៉ងលោភលន់ គយគន់រំពៃ ទៅរកថ្មីទៀត។

បេះចិត្តខ្ញុំចុះ បើប្រុសមេត្តា តែសូមរក្សា កុំអោយអូនឃ្លាត រស់នៅឯកា ចិន្តាចង្អៀត រវាតឃ្លាតចាក ពីស្នេហ៍សុខសាន្ត។

(បន្ទរ)៖ រូបអូ​នដូចជា​បុប្ផា ដែលគេបេះបាន បើគេថ្នាក់ថ្នម ក៏បានសុខសាន្ត ដល់គេរំខាន​ រុញច្រានចោលទៅ។

បេះចិត្តខ្ញុំចុះ បើប្រុសស្មោះសរ ចិត្តអូនត្រេកអរ នឹងការរស់នៅ ជីវិតអូនមួយ បើរោយហ្មងសៅ ស្លាប់ទៅជាជាង រស់នៅមានគ្នា។

ភ្លេង........................................

(បន្ទរ)៖ រូបអូ​នដូចជា​បុប្ផា ដែលគេបេះបាន បើគេថ្នាក់ថ្នម ក៏បានសុខសាន្ត ដល់គេរំខាន​ រុញច្រានចោលទៅ។

បេះចិត្តខ្ញុំចុះ បើប្រុសស្មោះសរ ចិត្តអូនត្រេកអរ នឹងការរស់នៅ ជីវិតអូនមួយ បើរោយហ្មងសៅ ស្លាប់ទៅជាជាង រស់នៅមានគ្នា។

ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........   I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន អង្គុយម្នាក់ឯង រាត្រីស្ងាត់សូ...