ម៉ែអូនចិត្តរឹង
ច្រៀងដោយ ស៊ីន ស៊ីសាមុត
សូមអូនអាណិតបង ណានួនល្អងអូនកុំបែកបែរ (២ដង)
សូមអូនអើអើយគិតប្រែ កែគំនិតគិតសាជាថ្មី (២ដង)។
កាលពីដើមយើងធ្លាប់ រស់រួមគាប់សុខទុក្ខនឹងគ្នា
(២ដង) ទោះក្តៅអើអើយរងា រស់នឹងគ្នាសែនសុខសប្បាយ (២ដង)។
ម៉ែៗអូនចិត្តរឹង ប្រកាន់ខឹងឲ្យយើងវេទនា
(២ដង) ព្រាត់ប្រាសអើអើយបែកគ្នា ដោយសារតែម៉ែអូនឯងទេ (២ដង)។
ភ្លេង...........................
ម៉ែៗអូនប្រកាន់ ថាខ្លួនបងជាមនុស្សក្រក្រី
(២ដង) លះបង់អើអើយកាត់ក្តី ឲ្យអូនស្រីរស់ឃ្លាតពីបង (២ដង)។
បងក្រីក្រមែនពិត តែចិត្តបងនៅតែស្មោះសរ (២ដង)
ស្គាល់អាក្រក់អើអើយនិងល្អ អាចចែកសឲ្យខុសពីខ្មៅ (២ដង)។