ប្រុសដែលអូនប្រាថ្នា
ច្រៀងដោយ ឡុង ស៊ីដា
ប្រុសដែលអូនប្រាថ្នាជាគូគាប់វាសនា
គឺប្រុសមានចិត្តមេត្តាត្រាប្រណី ពេលអូនចេះធន់ចេះសំដី ស្មោះនឹងស្រីឥតបីគេចកែ។
ផ្កាដែលរោយធ្លុះធ្លោយគំនិតគិតមិនដល់
ស្មានមិនត្រូវមើលមិនយល់ជម្រៅស្នេហ៍ មើលឃើញថាល្អស្រាប់តែប្រែ
ប្រុសបងគេចកែមិនគិតចិត្តស្រី។
(បន្ទរ)៖
បើបងប្រាថ្នាជាគូគាប់ អូនសូមភ្ជាប់ដួងជីវិតនឹងថ្លៃ សូមបងរក្សាស្នេហ៍អូនរៀងរាល់ថ្ងៃ
កុំអោយស្រីអស់ក្តីសង្ឃឹម។
បងមួយនាក់អូនបានជំពាក់ចិត្តទៅហើយ
អោយបានប្រាណមកកៀកកើយទាំងញញឹម ស្នេហ៍អូនធំធេងរែងសង្ឃឹម គ្មានអ្វីប្រៀបផ្ទឹមនឹងបងបានឡើយ។
ភ្លេង...............................................
(បន្ទរ)៖
បើបងប្រាថ្នាជាគូគាប់ អូនសូមភ្ជាប់ដួងជីវិតនឹងថ្លៃ សូមបងរក្សាស្នេហ៍អូនរៀងរាល់ថ្ងៃ
កុំអោយស្រីអស់ក្តីសង្ឃឹម។
បងមួយនាក់អូនបានជំពាក់ចិត្តទៅហើយ អោយបានប្រាណមកកៀកកើយទាំងញញឹម ស្នេហ៍អូនធំធេងរែងសង្ឃឹម គ្មានអ្វីប្រៀបផ្ទឹមនឹងបងបានឡើយ។