HUY Meas
បងពិការទៅហើយ
ច្រៀងដោយ ឈឹម ឈុន
អត្ថាធិប្បាយដោយ ហួយ មាស
(ក្នុងកម្មវិធីវិទ្យុជាតិនាសម័យសាធារណរដ្ឋខ្មែរ)
(ក្នុងកម្មវិធីវិទ្យុជាតិនាសម័យសាធារណរដ្ឋខ្មែរ)
(មាសអត្ថាធិប្បាយ)៖
ថ្វិត្បិតតែបងពិការទៅហើយ ប៉ុន្តែបងមិនត្រូវអស់សង្ឃឹមនោះទេ បងនិយាយថាបងមិនអាចរកសុភមង្គលអោយអូនបានទេ
ប៉ុន្តែអូនយល់ថា បងបានស្វែងរកសុភមង្គលនិងកិត្តិយសមួយដ៏ឧត្តមចំពោះអូននិងចំពោះជាតិគ្រប់គ្រាន់ណាស់ទៅហើយ
កុំគិតច្រើនពេក អូននឹងច្រៀងជូនបងស្តាប់អោយរសាយចិត្តខ្លះ គឺបទបងពិការទៅហើយ។
អូនធ្លាប់សង្ឃឹមលើរូបប្រុសបង
ធ្វើយុទ្ធជនផ្សងសុំជួសខេមរា ឥលូវរូបបងធ្លាក់ខ្លួនពិការ
រូបកាយគ្រាំគ្រាដោយមារសត្រូវ។
បើអូននៅស្ងៀមបៀមតែក្តីទុក្ខ
បាត់បង់ក្តីសុខដែលជាតិតម្រូវ វេលាដល់ហើយមិនអាចទ្រាំនៅ តាំងចិត្តជ្រើសផ្លូវ
ជាអ្នកក្លាហាន។
(បន្ទរ)៖
លាហើយ! លាហើយ! លាហើយ! ដើម្បីស្វែងរកសុខសាន្ត ជូនជាតិសាសនាអោយបាន
ទើបស្ងប់ប្រាណជួបជុំគ្រួសារ។
បើខ្លួនត្រូវស្លាប់ក៏ខ្ញុំមិនស្តាយ
លះបង់រូបកាយជូនជាតិខេមរា ស្លាប់ចុះស្លាប់ចុះមិនស្តាយសង្ខារ
សាច់ឈាមបូជាជូនជាតិទៅហើយ។
ភ្លេង................................................................
(បន្ទរ)៖
លាហើយ! លាហើយ! លាហើយ! ដើម្បីស្វែងរកសុខសាន្ត ជូនជាតិសាសនាអោយបាន
ទើបស្ងប់ប្រាណជួបជុំគ្រួសារ។
បើខ្លួនត្រូវស្លាប់ក៏ខ្ញុំមិនស្តាយ លះបង់រូបកាយជូនជាតិខេមរា ស្លាប់ចុះស្លាប់ចុះមិនស្តាយសង្ខារ សាច់ឈាមបូជាជូនជាតិទៅហើយ។