Tuesday, September 11, 2012

Lyric of "Por Neang Meas Metrey", Sung by: HUY Meas




ពរនាងមាសមេត្រី
ច្រៀងដោយ ហួយ មាស
បទភ្លេងដោយ សុះ ម៉ាត់
ទំនុកច្រៀងដោយ ម៉ា ឡៅពី

សូមជូនចម្រៀង នាងមាសមេត្រី តាមសព្ទកវី បំភ្លៃសោតា ស្រពោនជូរចត់ ផឹកទឹកទៅផ្អែម  មេត្រីច្នៃផ្តើម ទៅតាមភាសា។

ពេលលាបង្គង ត្រយ៉ូងលាបឹង កាយសាយសម្លឹង សំពោងផ្កាចារ ចម្រៀងខ្ញុំនេះ ច្រៀងផ្សងភួងផ្កា សូមផ្តល់ហត្ថា ចងការគូព្រេង។

(បន្ទរ)៖ វាចាដួងចិត្ត ប្រសិទ្ធិពរជ័យ នាងមាសមេត្រី គ្រប់វ័យចាស់ក្មេង ថ្នាក់ថ្មមសញ្ចេតនា ចារបទភ្លេង ទម្រាំចូលគេង ស្តាប់កែកម្សាន្ត។

សូមក្តីកង្វល់ ដល់ញាតិទីឆ្ងាយ ចោលក្តីស្រមៃ កុំនៅរំខាន ស្វាគមន៍មិត្តថ្មី ក្តីសុខសម្រាន្ត អារម្មណ៍ក្នុងឋាន វិមានឧត្តម។  

ភ្លេង................................................................

(បន្ទរ)៖ វាចាដួងចិត្ត ប្រសិទ្ធិពរជ័យ នាងមាសមេត្រី គ្រប់វ័យចាស់ក្មេង ថ្នាក់ថ្មមសញ្ចេតនា ចារបទភ្លេង ទម្រាំចូលគេង ស្តាប់កែកម្សាន្ត។


សូមក្តីកង្វល់ ដល់ញាតិទីឆ្ងាយ ចោលក្តីស្រមៃ កុំនៅរំខាន ស្វាគមន៍មិត្តថ្មី ក្តីសុខសម្រាន្ត អារម្មណ៍ក្នុងឋាន វិមានឧត្តម។  


ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........   I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន អង្គុយម្នាក់ឯង រាត្រីស្ងាត់សូ...