ជំនោរប៉ៃលិន
ច្រៀងដោយ
រស់ សេរីសុទ្ធា
សន្សើមជើងភ្នំ
ទោចយំសុំក្តីអាណិត សត្រាចៅចិត្រ កាំបិតអាចចិតដងឯង ល្ខោនស្នេហ៍លោកា ដូចខ្លាឃ្មុំដាច់សង្វែង
រស់សែនចំបែង កម្សត់កំប្លែងមិនទៀង។
ជំនោរប៉ៃលិន សុបិនលើខ្នងភ្នំយ៉ាត មន្តស្នេហ៍អធ្រាត្រ ធម្មជាតិក្រោមដំណក់ភ្លៀង ទំនួញជាតិមុន នាយទុនព្រៃត្បូងកណ្តៀង ប្រហាររូបនាង ឲ្យឃ្លៀងឃ្លាតចាកប្រុសស្នេហ៍។
(ពោល)៖ ឆវ័នបងអើយនៅចាំទេបង ស្នេហ៍គ្រាដំបូងក្រោមម្លប់ដួងខែ (ច្រៀង)៖ អូននឹកស្រណោះ ដល់ភក្រ្តប្រុសស្នេហ៍ អូនធ្លាប់បំពេ មិនដែលឲ្យឃ្លាត។
ជំនោររសាត់ ផាត់លើផ្នូរស្នេហ៍អ្នកក្រ រស់ទាំងត្រដរ ក្លាយជាទាសករធម្មជាតិ តែអូននៅស្មោះទោះបីផ្ទៃលោកចង្អៀត ទោះកើតរយជាតិ បា្រថ្នាជួបបងជានិច្ច។
ភ្លេង..............................។
(ពោល)៖
ឆវ័នបងអើយនៅចាំទេបង ស្នេហ៍គ្រាដំបូងក្រោមម្លប់ដួងខែ (ច្រៀង)៖ អូននឹកស្រណោះ ដល់ភក្រ្តប្រុសស្នេហ៍
អូនធ្លាប់បំពេ មិនដែលឲ្យឃ្លាត។
ជំនោររសាត់ ផាត់លើផ្នូរស្នេហ៍អ្នកក្រ រស់ទាំងត្រដរ ក្លាយជាទាសករធម្មជាតិ តែអូននៅស្មោះទោះបីផ្ទៃលោកចង្អៀត ទោះកើតរយជាតិ បា្រថ្នាជួបបងជានិច្ច។