ជុំគ្នាចូលឆ្នាំថ្មី
ច្រៀងដោយ សៀង ឌី
ឡា ឡា ឡា............... ឡា ឡា ឡា....................
ឡាឡាឡាឡា.................. ឡាឡាឡាឡា.....................
ថ្ងៃរះព្រាងៗ ច្រៀងផ្តាំធម្មជាតិ អូនទូលកណ្តៀត មានបាយមាននំ (២ដង) មានទៀនមានធូប
មានញាតិជួបជុំ សប្បាយពេកពន់ បុណ្យចូលឆ្នាំថ្មី។
ឡា ឡា ឡា............... ឡា ឡា ឡា.................... ឡាឡាឡាឡា..................
ឡាឡាឡាឡា.....................
អង្ករស្រូវថ្មី អូនវេចអន្សម អាកោរត្នោតបង ដាក់ដងថ្មីៗ (២ដង) មានផ្កាមួយបាច់
បងរែកតាមស្រី ឱ!ស្រស់ប្រិមប្រិយ ភ្ជាប់និស្ស័យស្នេហ៍។
ឡា ឡា ឡា............... ឡា ឡា ឡា....................
ឡាឡាឡាឡា.................. ឡាឡាឡាឡា.....................
ភ្លេង................................................
ឡា ឡា ឡា............... ឡា ឡា ឡា....................
ឡាឡាឡាឡា.................. ឡាឡាឡាឡា.....................
ជាងប្រាំឆ្នាំហើយ មិនដែលជួបជុំ មិនដែលធ្វើបុណ្យ សប្បាយម្តងឡើយ (២ដង) ទើបតែបានមក
ជួបជុំគ្នាហើយ ឱ!ប្រុសបងអើយ ស្រីមិនប្រកាន់។
ខែចេត្រចូលឆ្នាំ ស្រូវច្រូតហើយស្រេច ផលច្រើនអនេក
លើសឆ្នាំនានា (២ដង) រួចរាល់កិច្ចការ
យើងជួបជុំគ្នា ពុកម៉ែមីងមា
ធ្វើបុណ្យចូលឆ្នាំ។