គន់មើលចន្ទ្រា
ច្រៀងដោយ អ៊ឹម សុងសឺម និង ហួយ មាស
(សឺម)៖ គន់មើលចន្ទ្រា ភ្លឺថ្លាដូចជាភក្រ្តស្រី រៀមគេងស្រមៃ បានស្រីនែបនិត្យកាយា
អូននឹកបងទេ? (មាស)៖ នឹកគ្រប់វេលា (សឺម)៖ អូនស្ម័គ្របងទេ? (មាស)៖ ស្ម័គ្រស្មើជីវា (រួម)៖ យើងមានវាសនា បានមកជួបគ្នាជាគូស្នេហ៍។
(មាស)៖ អូនសូមប្រុសថ្លៃ កុំបីមានចិត្តកែប្រែ (សឺម)៖
ចិត្តបងមួយទុកអោយស្នេហ៍ ឥតមានគេចកែទេស្រី (មាស)៖ ខ្លាចតែមិនពិត បែរឥតប្រណី (សឺម)៖
រៀមស្នេហ៍រូបស្រី លុះគ្រាផែនដី រលាយបាត់បង់។
(ភ្លេងរួចច្រៀងសាឡើងវិញម្តងទៀត)