Tuesday, September 11, 2012

Lyric of "Kam Kras", Sung by: HUY Meas




កម្មក្រាស់
ច្រៀងដោយ ហួយ មាស

ជាតិនេះកម្មក្រាស់ ប្រទះចិត្តប្រុស អសប្បុរស គ្មានក្តីសណ្តោស ដល់ខ្ញុំកំព្រា កាលដើមស្រឡាញ់ ថ្នាក់ថ្នមស្នេហា លួងលោមវាចា លួងលោមវាចា អោយខ្ញុំលង់ចិត្ត។

ខ្លួនខ្ញុំលង់ឆោម បាត់បង់សម្ផស្ស អស់លក្ខណ៍សម្រស់ ប្រុសបែរជាដោះ ដៃគ្មានអាណិត អោយខ្ញុំពរពោះ រស់ទាំងងងឹត ខ្ញុំក្រៀមក្រំចិត្ត ខ្ញុំក្រៀមក្រំចិត្ត ស្ទើរតែនឹងក្ស័យ។

(បន្ទរ)៖ កូនអើយកូនកើត កើតត្រូវចំពេល ប៉ាកូនរៀបការ នឹងសង្សារថ្មី ទឹកភ្នែកម្តាយហូរ ហូរជោគខ្សោះប្រាណ ជាចំណងដៃ ជូនដល់ប៉ាកូន។

កូនអើយជាតិនេះ យើងត្រូវអភ័ព្វ ម្តាយស្ទើរតែស្លាប់ ព្រោះម្តាយគ្មានទ្រព្យ សម្រាប់ជាក្បូន នឹងបីបាច់ថែ រក្សារូបកូន អោយដល់ថ្ងៃសូន្យ អោយដល់ថ្ងៃសូន្យ ណាកូនមាសម្តាយ។

(ភ្លេងរួចច្រៀងសាឡើងវិញម្តងទៀត)


Thailand Attacked Cambodia First at the Border Near the Ancient Khmer Temple, Ta Moan Thom Temple, Uddarmeanchey and Preah Vihear, Cambodia

  A Cambodian soldier and Thai soldier standing patrol at an ancient Khmer temple along the disputed Cambodian-Thai border in Oddar Meanchey...