Showing posts with label Chhun Vanna. Show all posts
Showing posts with label Chhun Vanna. Show all posts

Sunday, August 25, 2013

DynamicKhmer Lyric - Chhun Vanna កុកហើរតែឯង


កុកហើរតែឯងអ្ហើយ ខ្លែងហើរទាំងគូ បងអើយកុំទៅយូរ បងអើយកុំទៅយូរ ក្រែងអូនបានគេ
បើបានមកបង គ្រាន់ថ្នមបំពេរ បើអូនបានគេ អ្នកបងអើយគក់ទ្រូងស្តាយក្រោយ អ្នកបងអើយគក់ទ្រូងស្តាយក្រោយ។ (២ដង)


(ភ្លេងរួចច្រៀងសាឡើងវិញ)


DynamicKhmer Lyric - Chhun Vanna ទទាយំឆ្លង


ទទាយំឆ្លង ត្រយ៉ងបងអ្ហើយយំឆ្លើយ សង្សារបងអើយ ភ្លេចអូនហើយឬនៅ?
ទឹកហូរកាត់ខ្សាច់ ចិត្តអូនមិនដាច់អំពីប្រុសពៅ ស្ពានក៏បាក់
ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅរកគូសង្សារ។ (២ដង)


(ភ្លេងរួចច្រៀងសាឡើងវិញ)


DynamicKhmer Lyric - Chhun Vanna លាហើយរាជធានី


លឺសូរសញ្ញានាវាលាផែ លាផែភ្នំពេញទាំងទុក្ខទោម្នេញចរចេញយាត្រា
ខ្ញុំលាកន្លែងធ្លាប់ថ្លែងស្នេហា លាម្ចាស់ចិន្តា ផ្សងវាសនាសុខសាន្ត។

មើលទឹករលកបោកបក់នាវា ចងពៀរអាល័យ ដូចខ្ញុំជាស្រីចាញ់ដៃប្រុសព្រាន
ស្បថស្បែអោយស្នេហ៍ស្នេហ៍ហើយដោះប្រាណ រកជឿម្តេចបាន ឋានភ្លើងស្នេហ៍ប្រែឋាននិរាស។

លាហើយលាហើយលាហើយលាហើយ លាហើយលាហើយ ភ្នំពេញអើយលាទាំងគ្រាំគ្រា
រៀងហើយខ្លាចហើយ កុំតាមផ្តន្ទា បច្ចាមិត្តស្នេហ៍ខ្ញុំអើយ។

តស៊ូធ្វើអ្វីគ្មានក្តីមេត្តា ស្នេហាភក្តី វិប្បដិសារីជេរស្តីគ្មានស្បើយ
តស៊ូដល់ណានរណាឆ្លងឆ្លើយ មានតែលាហើយ ធ្មេចសាងត្រើយលាក្តីជរា។

ភ្លេង............................

តស៊ូធ្វើអ្វីគ្មានក្តីមេត្តា ស្នេហាភក្តី វិប្បដិសារីជេរស្តីគ្មានស្បើយ

តស៊ូដល់ណានរណាឆ្លងឆ្លើយ មានតែលាហើយ ធ្មេចសាងត្រើយលាក្តីជរា។


DynamicKhmer Lyric - Chhun Vanna ចន្ទ្ររះមកលេងរាំវង់


ចន្ទ្ររះពេញ កុំទោម្នេញអ្វីសោះឡើយ ឱ!ពួកយើងនេះអើយ ស្រលាញ់ជាតិនិងសាសនា និងសាសនា ពួកយើងរាល់គ្នាមកលេងរាំវង់ ឱ!អ្នកនេះរាំសម ឱ!អ្នកនេះគូខ្ញុំ អឺអឺអឺងអើយ។

ភ្លេង.....................................

ចន្ទ្ររះពេញ កុំទោម្នេញអ្វីសោះឡើយ ឱ!ពួកយើងនេះអើយ ស្រលាញ់ជាតិនិងសាសនា និងសាសនា ពួកយើងរាល់គ្នាមកលេងរាំវង់ ឱ!អ្នកនេះរាំសម ឱ!អ្នកនេះគូខ្ញុំ អឺអឺអឺងអើយ។


(ភ្លេងរួចច្រៀងសាឡើងវិញ)


DynamicKhmer Lyric - Chhun Vanna ជាតិខ្មែរមានតែសម្តេចឪ


ជាតិខ្មែរមានតែសម្តេចឪ យើងជាកូនចៅរស់នៅសុខសាន្ត យើងខ្ញុំបានធ្វើសាលារៀន គិលានដ្ឋានជនបទនានា គិលានដ្ឋានជនបទនានា។

ព្រះអង្គទ្រង់ធម៌បរិសុទ្ធ ព្រះទ័យអាណិតកូនចៅគ្រប់គ្នា ស្តេចយាងសម្ពោធអគារ ជូនជាតិសាសនាកូនចៅប្រុសស្រី ជូនជាតិសាសនាកូនចៅប្រុសស្រី។

ជាតិខ្មែរនាំគ្នាកសាង បានឃើញរូបរាងទុកជាស្នាដៃ កើតឡើងដោយបុណ្យបារមី ប្រទេសមានជ័យដោយសម្តេចព្រះបិតា ប្រទេសមានជ័យដោយសម្តេចព្រះបិតា។


(ភ្លេងរួចច្រៀងសាឡើងវិញ)


Thailand Attacked Cambodia First at the Border Near the Ancient Khmer Temple, Ta Moan Thom Temple, Uddarmeanchey and Preah Vihear, Cambodia

  A Cambodian soldier and Thai soldier standing patrol at an ancient Khmer temple along the disputed Cambodian-Thai border in Oddar Meanchey...