Sunday, December 29, 2013

Khmer National Song: Nokor Reach



ចម្រៀងជាតិ៖ នគររាជ

១. សូមពួកទេវតា រក្សាមហាក្សត្រយើង ឲ្យបានរុងរឿង ដោយជ័យមង្គល ស្រីសួស្ដី យើងខ្ញុំព្រះអង្គ
សូមជ្រកក្រោមម្លប់ ព្រះបារមី នៃព្រះនរបតី វង្សក្សត្រាដែល សាងប្រាសាទថ្ម គ្រប់គ្រងដែនខ្មែរ បុរាណថ្កើងថ្កាន។

២. ប្រាសាទសិលា កំបាំងកណ្ដាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសសក្ដិ មហានគរ ជាតិខ្មែរដូចថ្ម
គង់វង្សនៅល្អ រឹងប៉ឹងជំហរ យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាង របស់កម្ពុជា មហារដ្ឋកើតមាន យូរអង្វែងហើយ។

៣. គ្រប់វត្តអារាម ឮសូរតែសព្ទធម៌ សូត្រដោយអំណរ រំលឹកនឹកគុណ ពុទ្ធសាសនា ពួកយើងជាអ្នក ជឿជាក់ស្មោះស្ម័គ្រ តាមបែបដូនតា គង់តែទេព្តា នឹងជួយជ្រោមជ្រែង ផ្គត់ផ្គង់ប្រយោជន៍ឲ្យ ដល់ប្រទេសខ្មែរ ជាមហានគរ។

និពន្ធដោយសម្តេចសង្ឃជួនណាត


ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........   I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន អង្គុយម្នាក់ឯង រាត្រីស្ងាត់សូ...