Sunday, September 27, 2015

ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........

 I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន
អង្គុយម្នាក់ឯង រាត្រីស្ងាត់សូន្យ ពេញក្នុងទ្រូងអូន ណាគ្រីហាក់ដូចក្លិនបង
យកដៃទៅបេះ ផ្កាមកត្រកង ដូចឱបក្រសោបនួនល្អង បងអើយនែបនិត្យជិតអូន ឱបផងថើបផង
ត្រកងនឹងប្រាណ ក្លិនប្រុសកល្យាណ ប្រៀបបាននឹងផ្កាណាគ្រី ។
II. អូនលឺគេថា ណាប្រុសជីវី ក្លិនផ្កាណាគ្រី ក្រអូបតែពេលរាត្រី អូនគេងម្នាក់ឯង ចំបែងពេកក្រៃ
មិនដឹងហេតុអ្វី ណាគ្រីអស់ក្លិនពេលថ្ងៃ អូនចង់អោយផ្កា ក្រអូបយប់ថ្ងៃ  ដូចអូនស្គាល់ក្លិនប្រុសថ្លៃ
ចរណៃធ្លាប់នៅជិតអូន បើសិនបានបង សាសងពីរនាក់ អូននឹងថ្នមថ្នាក់ វរលក្ខណ៍ដូចផ្កាណាគ្រី។
(ភ្លេង)

III. ជាតិនេះបងអើយ អូនគ្មាននិស្ស័យ ក្លិនផ្កាដទៃ ប្រុសថ្លៃដូចផ្កាណាគ្រី ធ្លាប់ផ្តល់ក្តីសុខ អូនគ្រប់នាទី
ឱ!ប្រុសជីវី អោយអូនបំភ្លេចម្តេចបាន​ ក្លិនក្រអូបពិត ឥតមានពេលណាយ ចិត្តអូនមិនដែលរសាយ ពីរ
កាយថ្លៃនឹងរៀមរ៉ា បើសិនជាកម្ម  មិនបានជួបថ្លៃ អូនសុខចិត្តក្ស័យ ថ្លៃអ្ហើយជិតដើមណាគ្រី។
ហ៊ឺម......... ហ៊ឺម........ ហ៊ឺម......... ហ៊ឺម........ ហ៊ឺម......... ហ៊ឺម........

ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........   I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន អង្គុយម្នាក់ឯង រាត្រីស្ងាត់សូ...