Sunday, August 25, 2013

DynamicKhmer Lyric - Chhun Vanna លាហើយរាជធានី


លឺសូរសញ្ញានាវាលាផែ លាផែភ្នំពេញទាំងទុក្ខទោម្នេញចរចេញយាត្រា
ខ្ញុំលាកន្លែងធ្លាប់ថ្លែងស្នេហា លាម្ចាស់ចិន្តា ផ្សងវាសនាសុខសាន្ត។

មើលទឹករលកបោកបក់នាវា ចងពៀរអាល័យ ដូចខ្ញុំជាស្រីចាញ់ដៃប្រុសព្រាន
ស្បថស្បែអោយស្នេហ៍ស្នេហ៍ហើយដោះប្រាណ រកជឿម្តេចបាន ឋានភ្លើងស្នេហ៍ប្រែឋាននិរាស។

លាហើយលាហើយលាហើយលាហើយ លាហើយលាហើយ ភ្នំពេញអើយលាទាំងគ្រាំគ្រា
រៀងហើយខ្លាចហើយ កុំតាមផ្តន្ទា បច្ចាមិត្តស្នេហ៍ខ្ញុំអើយ។

តស៊ូធ្វើអ្វីគ្មានក្តីមេត្តា ស្នេហាភក្តី វិប្បដិសារីជេរស្តីគ្មានស្បើយ
តស៊ូដល់ណានរណាឆ្លងឆ្លើយ មានតែលាហើយ ធ្មេចសាងត្រើយលាក្តីជរា។

ភ្លេង............................

តស៊ូធ្វើអ្វីគ្មានក្តីមេត្តា ស្នេហាភក្តី វិប្បដិសារីជេរស្តីគ្មានស្បើយ

តស៊ូដល់ណានរណាឆ្លងឆ្លើយ មានតែលាហើយ ធ្មេចសាងត្រើយលាក្តីជរា។


Thailand Attacked Cambodia First at the Border Near the Ancient Khmer Temple, Ta Moan Thom Temple, Uddarmeanchey and Preah Vihear, Cambodia

  A Cambodian soldier and Thai soldier standing patrol at an ancient Khmer temple along the disputed Cambodian-Thai border in Oddar Meanchey...