Sunday, August 25, 2013

DynamicKhmer Lyric - Chhuon Malai ជើងមេឃថ្មី


រសជាតិជីវិតខ្លឹមចិត្តស្នេហា បញ្ជាក់សញ្ញា ប្រាប់ថាថ្ងៃនេះជាជើងមេឃថ្មី
ឈាមក្រហមឆ្អៅដៅជាប់ដៃស្រី លោកនេះគ្មានអ្វី បំផ្លាញទាសីនៃចិត្តស្មោះបាន។     

តំណក់ឈាមស្រក់លើសមុទ្រធារ ឈាមចិត្តបូជា ពិភពស្នេហានៃយើងពីរប្រាណ
ធរណីរាយលក្ខព្រះត្រាស់និព្វាន គ្មានអ្វីអវសាន្ត រំលាយវិមាននៃស្នេហ៍ភក្តី។  

រលកទូកតូចព្រះពាយរំភើយ សមុទ្រនិងព្រះចន្ទ្រអើយ            ពេលនេះអ្នកហើយជាសាក្សី
ជួយចាំសម្បថមួយពាន់សំដី ឆ្លាក់ដោយហឫទ័យ នៃស្រីម្នាក់ស្មោះចំពោះស្នេហា។

ពាក្យពេចន៍ចិត្តអ្នកប្រកាសស្បែស្បថ បើប្រែរលត់ ថ្ងៃក្រោយស្រីក្បត់ចិត្តប្រុសជីវ៉ា
សូមអោយវត្ថុស័ក្តិសិទ្ធិនានា មកផ្តាច់ជន្មា ផ្តន្ទាខ្ញុំចុះក្បត់ប្រុសអភ័ព្វ។

ភ្លេង.................................

ពាក្យពេចន៍ចិត្តអ្នកប្រកាសស្បែស្បថ បើប្រែរលត់ ថ្ងៃក្រោយស្រីក្បត់ចិត្តប្រុសជីវ៉ា

សូមអោយវត្ថុស័ក្តិសិទ្ធិនានា មកផ្តាច់ជន្មា ផ្តន្ទាខ្ញុំចុះក្បត់ប្រុសអភ័ព្វ។

Thailand Attacked Cambodia First at the Border Near the Ancient Khmer Temple, Ta Moan Thom Temple, Uddarmeanchey and Preah Vihear, Cambodia

  A Cambodian soldier and Thai soldier standing patrol at an ancient Khmer temple along the disputed Cambodian-Thai border in Oddar Meanchey...