Tuesday, September 11, 2012

Lyric of "Somphors Borey Chulong", Sung by HUY Meas



សម្ផស្សបុរីជូឡុង
ទំនុកច្រៀងដោយ អ្នកម្នាង ស៊ីសុវត្ថិ និលរដ្ឋ
បទភ្លេងដោយ ស៊ីន​ ស៊ីសាមុត
ច្រៀងដោយ ហួយ មាស
រៀបរៀង និង កែសម្រួលបទភ្លេងដោយ ខៀវ សុខា



I. បុរីជូឡុង អនង្គស្នេហ៍ខ្ញុំ រុក្ខជាតិធំៗ រៃយំរវើយ អូនក្តិចអូនខ្ញាំ
ពុំឆ្អែតឆ្អន់ឡើយ កន្លែងនេះហើយ ជាខ្នើយឧត្តម។
II. ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត ត្រួយម្ចាស់ជីវិត អាណិតដល់ខ្ញុំ
ក្រោមផ្ទៃមេឃា នាពេលស្រទំ ម្លប់ឈើធំៗ ស្លុតស្លុងកាមា។
R. សម្ផស្សរុក្ខជាតិ ប្រៀបបានទ្រូងអូន ដែលធ្លាប់ស្រពោន រួចរីកដូចផ្កា
ស្នេហ៍ទន់ត្រជាក់ រៀមរាំងប្រាថ្នា ថ្នមថែគន្ធា មិនអោយឃ្លាតស្និទ្ធ។
III. បុរីជូឡុង អន្លង់ស្នេហ៍អើយ មានតែបងហើយ ដឹងរឿងស្រីពិត
អូនប្រគល់ប្រាណ នឹងផ្ញើជីវិត សូមបងអាណិត កុំគេចកែឡើយ។
(ភ្លេងរួចច្រៀង R & III ឡើងវិញ)

Thailand Attacked Cambodia First at the Border Near the Ancient Khmer Temple, Ta Moan Thom Temple, Uddarmeanchey and Preah Vihear, Cambodia

  A Cambodian soldier and Thai soldier standing patrol at an ancient Khmer temple along the disputed Cambodian-Thai border in Oddar Meanchey...