Tuesday, September 11, 2012

Lyric of "Os Cha Nas Sangsa Knhom", Sung by: HUY Meas



អស្ចារ្យណាស់សង្សារខ្ញុំ
ច្រៀងដោយ ហួយ មាស (ក្នុងល្ខោននិយាយរឿងកំពង់ធំជំរំចិត្ត)

សម្តីមានន័យពីរោះផ្អែមឆ្ងាញ់ ដូចសរបាញ់ចាក់ដើមទ្រូងឱរាស្រី ផ្អែមណាស់មាត់ក្រៅតែក្នុងគ្មានន័យ ធ្វើអោយរាល់រូបស្ត្រីខូចក្តីប្រាថ្នា។

ស្រឡាញ់រួចខ្នាញ់ហើយបំភ្លេចបាន ប្រុសកល្យាណហ៊ានស្នេហាក្បត់ចិត្តស្រី ធ្វើអោយទ្រូងអូនចុកណែនរីងរៃ ដោយសារប្រុសព្រានចង្រៃ ឥតក្តីប្រណីមេត្តា។

(បន្ទរ)៖ បងមិនគួរមិនគួរទៅឱបបន្លា ហើយស្មានថាក្តីស្នេហាដ៏សុខសាន្ត ឃើញនរកស្មានថាជាសួរវិមាន ឃើញអាក្រក់ប្រែជាល្អបាន អស្ចារ្យណាស់សង្សារខ្ញុំ។

ណ្ហើយចុះ! យើងល្មមអស់កម្មពៀរ ជាចម្លើយដែលត្រូវឆ្លើយគ្រាអវសាន សូមបងទៅចុះអោយបានសុខសាន្ត ជាតិនេះបានជាខកខាន ស្មារលាលុះជីវិតក្ស័យ។

 (ភ្លេងរួចច្រៀងសាឡើងវិញម្តងទៀត)

Thailand Attacked Cambodia First at the Border Near the Ancient Khmer Temple, Ta Moan Thom Temple, Uddarmeanchey and Preah Vihear, Cambodia

  A Cambodian soldier and Thai soldier standing patrol at an ancient Khmer temple along the disputed Cambodian-Thai border in Oddar Meanchey...