Sunday, September 23, 2012

Lyric of "Snaeha Chea Avey Tov", Sung by: HUY Meas




ស្នេហាជាអ្វីទៅ?
ច្រៀងដោយ ហួយ មាស

ទើបតែនឹងពេញវ័យ ((ប)៖ ស្អាតណាស់ៗ) ទើបតែនឹងពេញវ័យ ((ប)៖ ល្អណាស់ៗ) ឆ្នាំថ្មីនេះក្រមុំ ប្រៀបដូចជាឃ្មុំ ឃ្មុំឡើងក្បាលទឹក តើផ្អែមយ៉ាងណា? (ប)៖ អូហូ (រួម)៖ អូហូ....។

យប់យន់សុបិនប្លែក ((ប)៖ សុបិនយ៉ាងណា?) យប់យន់សុបិនប្លែក ((ប)៖ ឃើញអ្វីៗ) ឃើញពស់វែកតាមចឹក ពស់ច្រើនសន្ធឹក តាមចឹកតែខ្ញុំ ខ្ញុំឆ្ងល់ណាស់! (ប)៖ អូហូ (រួម)៖ អូហូ....។

ខ្ញុំភ័យអ្វីម្ល៉េះទេ ((ប)៖ កុំភ័យៗ) ខ្ញុំភ័យអ្វីម្ល៉េះទេ ((ប)៖ កុំភ័យអ្វីអូន) ព្រោះមានគេប្រាប់ថា ពស់នេះសញ្ញា ស្នេហាៗ ប្រុសតាមដេញហើយ (ប)៖ អូហូ (រួម)៖ អូហូ....។

ស្នេហាជាអ្វីទៅ ((ប)៖ ប្រាប់ផងៗ) ស្នេហាជាអ្វីទៅ ((ប)៖ កុំឆ្ងល់អ្វីអូន) អ្វីទៅជាស្នេហា រូបរាងយ៉ាងណា រសជាតិយ៉ាងណា ចង់ឃើញណាស់ខ្ញុំ (ប)៖ អូហូ (រួម)៖ អូហូ....។

(ភ្លេងរួចច្រៀងសាឡើងវិញ)

Lyric of "Pel Nov Sralanh", Sung by: IN Yeng




ពេលនៅស្រឡាញ់
ច្រៀងដោយ អ៊ិន យ៉េង

ពេលកំពុងនៅតែស្រឡាញ់ៗ អ្វីៗក៏ឆ្ងាញ់មិនដែលជូរចត់ ទោះលំបាកក៏សុខចិត្តតែទ្រាំអត់ ពាក្យសម្បថអស់ឥទ្ធិពល។

ខំផ្គាប់ចិត្តមិនគិតថាខ្លួនជាប្រុស ព្រោះចាញ់សម្រស់ស្រស់ឆោមនិមល ច្រវាក់ស្នេហ៍ទាញចិត្តឲ្យបែរវិលវល់ ដូចខ្យល់ព្យុះពុលទ្វីបលោក។

(បន្ទរ)៖ ក្តីស្នេហ៍ប្រែចិត្តគួរគិតសង្វេគ យល់តែទឹកភ្នែកនិងក្តីសោយសោក ជីវិតជាតិនេះស្គាល់តែក្តីវិប្បយោគ ទ្វីបលោកកុំចំអកឲ្យខ្ញុំ។

ខ្ញុំសូមស្មាលាហើយចិត្តស្រីមិនទៀង នាំចិត្តស្រែកច្រៀងតែរឿងទុក្ខធំ នឹកកាលណាទ្រូងអើយចង់តែទួញយំ ដូចមេឃស្រទំអាប់រស្មី។

ភ្លេង.........................................

(បន្ទរ)៖ ក្តីស្នេហ៍ប្រែចិត្តគួរគិតសង្វេគ យល់តែទឹកភ្នែកនិងក្តីសោយសោក ជីវិតជាតិនេះស្គាល់តែក្តីវិប្បយោគ ទ្វីបលោកកុំចំអកឲ្យខ្ញុំ។

ខ្ញុំសូមស្មាលាហើយចិត្តស្រីមិនទៀង នាំចិត្តស្រែកច្រៀងតែរឿងទុក្ខធំ នឹកកាលណាទ្រូងអើយចង់តែទួញយំ ដូចមេឃស្រទំអាប់រស្មី។

Lyric of "Kolab Koh Keo", Sung by: IN Yeng


កុលាបកោះកែវ

ច្រៀងដោយ អ៊ិន យ៉េង

ប្រវត្តិស្នេហ៍ធំ រឿងទុំនិងទាវ ឯភូមិកោះកែវ ជាសាវតារថ្មី បងហែនាគបួស ឃើញកែវក្មេងខ្ចី ភ្លេចដល់ឆ្នាំបី គេសូមលើកស្លា។

កែវឈ្មោះដូចកោះ ពីរោះកន្លង ដីអូននិងបង ជាប់ព្រំចម្ការ បងលួចមើលអូន កំពុងក្រងផ្កា សក់វែងគ្របស្មា ខ្ញុំភាំងស្មារតី។

ឱ!ម្លប់ជ្រៃក្រឹម ដែលម៉ុមចងទោង អូនយោលរលោង អូនយោលរលោង រហូតពេញវ័យ ក្មេងច្រូតស្មៅកោះ ច្រៀងរឿងកែវស្រី អ្នកភូមិផងល្បី ថាអូនស្រស់ណាស់។

កុលាបកោះកែវ ស្មើទាវក្នុងរឿង សាច់ស្រអែមលឿង ថ្ពាល់ខួចសើចច្បាស់ ចម្ការកែវធំបងសុំប្រវាស់ កែវអ្ហើយកុំខ្មាស់ ដីកេរជាប់គ្នា។

ភ្លេង.........................................។

ឱ!ម្លប់ជ្រៃក្រឹម ដែលម៉ុមចងទោង អូនយោលរលោង រហូតពេញវ័យ ក្មេងច្រូតស្មៅកោះ ច្រៀងរឿងកែវស្រី អ្នកភូមិផងល្បី ថាអូនស្រស់ណាស់។

កុលាបកោះកែវ ស្មើទាវក្នុងរឿង សាច់ស្រអែមលឿង ថ្ពាល់ខួចសើចច្បាស់ ចម្ការកែវធំបងសុំប្រវាស់ កែវអ្ហើយកុំខ្មាស់ ដីកេរជាប់គ្នា។


Lyric of "Oh! Prey Sngat", Sung by: IN Yeng




ឱ!ព្រៃស្ងាត់
ច្រៀងដោយ អ៊ិន យ៉េង

ឱ!....ព្រៃស្ងាត់ នឹករឿងអតីតចិត្តរែងកង្វល់ ក្រេបក្លិននឹមនួន ធ្លាប់បាននែបនិត្យរួមរឹតនិមល បងនឹកដល់ឆោមស្រស់វរលក្ខណ៍ ស្ម័គ្របានស្ម័គ្រប្រែជាសុបិន។

គ្រាន់តែឃើញស្រី ទ្រូងរៀមចាប់ចិត្តបេតី នឹកឃើញដល់ស្រស់ស្រីភ្លាម ចិត្តបងកួចលួចចងស្នេហា ចិត្តរំភើបបងចង់ថើបជីវ៉ា ថើបហើយថើបពុំធុញទ្រាន់។

ឱ!....នួនល្អង ឱ!ព្រលឹងមាសបងម្តេចក៏អួនមិនវាចា ពេលរាត្រីស្រីអូនបែកពីបង ឬមួយកែវស្នេហ៍ស្នង ថាបងលង់រឿងស្នេហា។

(ភ្លេងរួចច្រៀងឡើងវិញ)

Lyric of "Chumnor Pailin", Sung by: ROS Sereysothea



ជំនោរប៉ៃលិន
ច្រៀងដោយ រស់ សេរីសុទ្ធា

សន្សើមជើងភ្នំ ទោចយំសុំក្តីអាណិត​ សត្រាចៅចិត្រ កាំបិតអាចចិតដងឯង ល្ខោនស្នេហ៍លោកា ដូចខ្លាឃ្មុំដាច់សង្វែង រស់សែនចំបែង កម្សត់កំប្លែងមិនទៀង។

ជំនោរប៉ៃលិន សុបិនលើខ្នងភ្នំយ៉ាត មន្តស្នេហ៍អធ្រាត្រ ធម្មជាតិក្រោមដំណក់ភ្លៀង ទំនួញជាតិមុន នាយទុនព្រៃត្បូងកណ្តៀង ប្រហាររូបនាង ឲ្យឃ្លៀងឃ្លាតចាកប្រុសស្នេហ៍។

(ពោល)៖ ឆវ័នបងអើយនៅចាំទេបង ស្នេហ៍គ្រាដំបូងក្រោមម្លប់ដួងខែ (ច្រៀង)៖ អូននឹកស្រណោះ ដល់ភក្រ្តប្រុសស្នេហ៍ អូនធ្លាប់បំពេ មិនដែលឲ្យឃ្លាត។

ជំនោររសាត់ ផាត់លើផ្នូរស្នេហ៍អ្នកក្រ រស់ទាំងត្រដរ ក្លាយជាទាសករធម្មជាតិ តែអូននៅស្មោះទោះបីផ្ទៃលោកចង្អៀត ទោះកើតរយជាតិ បា្រថ្នាជួបបងជានិច្ច។

ភ្លេង..............................។

(ពោល)៖ ឆវ័នបងអើយនៅចាំទេបង ស្នេហ៍គ្រាដំបូងក្រោមម្លប់ដួងខែ (ច្រៀង)៖ អូននឹកស្រណោះ ដល់ភក្រ្តប្រុសស្នេហ៍ អូនធ្លាប់បំពេ មិនដែលឲ្យឃ្លាត។

ជំនោររសាត់ ផាត់លើផ្នូរស្នេហ៍អ្នកក្រ រស់ទាំងត្រដរ ក្លាយជាទាសករធម្មជាតិ តែអូននៅស្មោះទោះបីផ្ទៃលោកចង្អៀត ទោះកើតរយជាតិ បា្រថ្នាជួបបងជានិច្ច។


Lyric of "Mae Oun Chet Roeung", Sung by: SIN Sisamut




ម៉ែអូនចិត្តរឹង
ច្រៀងដោយ ស៊ីន ស៊ីសាមុត

សូមអូនអាណិតបង ណានួនល្អងអូនកុំបែកបែរ (២ដង) សូមអូនអើអើយគិតប្រែ កែគំនិតគិតសាជាថ្មី (២ដង)។

កាលពីដើមយើងធ្លាប់ រស់រួមគាប់សុខទុក្ខនឹងគ្នា (២ដង) ទោះក្តៅអើអើយរងា រស់នឹងគ្នាសែនសុខសប្បាយ (២ដង)។

ម៉ែៗអូនចិត្តរឹង ប្រកាន់ខឹងឲ្យយើងវេទនា (២ដង) ព្រាត់ប្រាសអើអើយបែកគ្នា ដោយសារតែម៉ែអូនឯងទេ (២ដង)។

ភ្លេង...........................

ម៉ែៗអូនប្រកាន់ ថាខ្លួនបងជាមនុស្សក្រក្រី (២ដង) លះបង់អើអើយកាត់ក្តី ឲ្យអូនស្រីរស់ឃ្លាតពីបង (២ដង)។

បងក្រីក្រមែនពិត តែចិត្តបងនៅតែស្មោះសរ (២ដង) ស្គាល់អាក្រក់អើអើយនិងល្អ អាចចែកសឲ្យខុសពីខ្មៅ (២ដង)។

 

Tuesday, September 11, 2012

Lyric of "Chum Knea Chol Chhnam Thmey", Sung by: SIENG Dy


ជុំគ្នាចូលឆ្នាំថ្មី
ច្រៀងដោយ សៀង ឌី

ឡា ឡា ឡា............... ឡា ឡា ឡា.................... ឡាឡាឡាឡា.................. ឡាឡាឡាឡា.....................
ថ្ងៃរះព្រាងៗ ច្រៀងផ្តាំធម្មជាតិ អូនទូលកណ្តៀត មានបាយមាននំ (២ដង) មានទៀនមានធូប មានញាតិជួបជុំ សប្បាយពេកពន់ បុណ្យចូលឆ្នាំថ្មី។

ឡា ឡា ឡា............... ឡា ឡា ឡា.................... ឡាឡាឡាឡា.................. ឡាឡាឡាឡា.....................
អង្ករស្រូវថ្មី អូនវេចអន្សម អាកោរត្នោតបង ដាក់ដងថ្មីៗ (២ដង) មានផ្កាមួយបាច់ បងរែកតាមស្រី ឱ!ស្រស់ប្រិមប្រិយ ភ្ជាប់និស្ស័យស្នេហ៍។

ឡា ឡា ឡា............... ឡា ឡា ឡា.................... ឡាឡាឡាឡា.................. ឡាឡាឡាឡា.....................

ភ្លេង................................................

ឡា ឡា ឡា............... ឡា ឡា ឡា.................... ឡាឡាឡាឡា.................. ឡាឡាឡាឡា.....................
ជាងប្រាំឆ្នាំហើយ មិនដែលជួបជុំ មិនដែលធ្វើបុណ្យ សប្បាយម្តងឡើយ (២ដង) ទើបតែបានមក ជួបជុំគ្នាហើយ ឱ!ប្រុសបងអើយ ស្រីមិនប្រកាន់។

ខែចេត្រចូលឆ្នាំ ស្រូវច្រូតហើយស្រេច ផលច្រើនអនេក 

លើសឆ្នាំនានា (២ដង) រួចរាល់កិច្ចការ យើងជួបជុំគ្នា ពុកម៉ែមីងមា 

ធ្វើបុណ្យចូលឆ្នាំ។

Lyric of "Kech Sonya 6 Kho", Sung by: ROS Sereysothea



កិច្ចសន្យា៦ខ
ច្រៀងដោយ រស់ សេរីសុទ្ធា

បើពិតជាចង់រៀបការ ទាល់តែបងហានក្លា ខសន្យានឹងស្រី (២ដង) ទី១សូមអោយសមសួន ចេះតុបតែងខ្លួន ហើយត្រូវកាត់សក់អោយខ្លី ទី២មិនអោយទាក់ទងគ្រប់ស្រីៗ ចំណែកទី៣ឈប់ចាយ។

ទី៤នៅតែក្នុងផ្ទះ មិនអោយដើរផ្តេសផ្តាស ដើរចោលផ្ទះសប្បាយ (២ដង) ទី៥កុំអោយប្រចណ្ឌ ចាប់ទោសប្រកាន់ ដូចប្រុសៗទាំងឡាយ ទី៦ចូលវត្តវ៉ាសង្រួមកាយ ទើបស្រីសប្បាយព្រមតាម។

ភ្លេង............................................................

ទី៤នៅតែក្នុងផ្ទះ មិនអោយដើរផ្តេសផ្តាស ដើរចោលផ្ទះសប្បាយ (២ដង) ទី៥កុំអោយប្រចណ្ឌ ចាប់ទោសប្រកាន់ ដូចប្រុសៗទាំងឡាយ ទី៦ចូលវត្តវ៉ាសង្រួមកាយ ទើបស្រីសប្បាយព្រមតាម។

Lyric of "Cheat Khmer", Sung by: Khmer in Buriram


Cambodia's Map during Long Vek Era (1600s)

ជាតិខ្មែរ
ច្រៀងដោយ ខ្មែរនៅខេត្តបុរីរម្យ​ (ប្រទេសថៃ)

ស៊ីបាយនឹងដៃ ត្រីប្រៃបូកជ្រក់ (២ដង) ម្ហូបអាហារអន្លក់ នៅខ្ទមធ្វើស្រែ
ទេះពីឆ្ងាយ សុខសប្បាយរាល់ខែ (២ដង) កូនចៅហ្វូងខ្មែរ ពូជពង្សដូនតា​ អេអឺងអើយ...។

ឈប់ស្តាប់កន្ត្រឹម ផ្លុំគែនច្រៀងប្រ៊ឺន (២ដង) មិនមានប្រាក់ម៉ឺន យកកម្លាំងធ្វើការ
មិនអត់មិនឃ្លាន រួចប្រាំងទាំងវស្សា (២ដង) ស្រែស្រូវសាច់ស្រា បរិបូណ៌ហូរហៀរ អេអឺងអើយ...។

ឈប់ធ្វើបុណ្យទាន មិនខ្ជិលទេស្រី (២ដង) ភ្ជួរស្រែប្រែដី មិនក្អែលគេ
នាំគ្នាលើកដុំថ្ម ធ្វើអង្គរធំក្នុងព្រៃ (២ដង) អង្គរវត្តល្អនេះ គឺទ្រព្យច្រើនមហា អេអឺងអើយ...។

នរណាជេរជាតិខ្មែរ ខ្មែរខុសខ្មែរខឹង នរណាថាអាកូនខ្មែរ ខ្មែរខុសខ្មែរខឹង ខ្មែរហ្ន៎!ធ្វើមុខតឹង បើសិនគេថា
កូនខ្មែរខឹងណាស់ ឃើញច្បាស់កាលណាណា  ជាតិខ្មែរខឹងណាស់ ឃើញច្បាស់កាលណាណា កើតថ្មីអោយប៉ះ បានកើតកូនខ្មែរ អេអឺងអើយ...។

(ភ្លេងរួចច្រៀងសាឡើងវិញម្តងទៀត)


Lyric of "Veasna Nak Chomrieng", Sung by: IM Song Seum



វាសនាអ្នកចម្រៀង
ច្រៀងដោយ អ៊ឹម សុងសឺម

សម្លេងបងច្រៀង ផ្ញើសៀងចម្រៀងទឹកភ្នែក ចុកណែនក្នុងទ្រូងស្ទើរបែក យំស្រែកហៅតែឈ្មោះស្រី ទៅណាពីរនាក់ បញ្ជាក់ហាក់មាននិស្ស័យ ឥលូវបាត់ស្រី តើរស់ធ្វើអ្វី តែឯកឯង?

ថ្ងៃនេះស្រទំ ចុះអ័ព្ទបែកផ្សែង ឱរាបងរែងចំបែង ស្រែកហៅក្តែងៗតែឈ្មោះអូន បងគេងមិនលក់ ពោះស្វិតក្រៀមក្រំស្រពោន ចង់ឃើញមុខស្ងួន ស្រីស្រស់នឹមនួនព្រលឹង។

(បន្ទរ)៖ កោតចិត្តណាស់ ចេះត្មះដៀលម្ល៉ឹងៗ អោយបងឃ្លាតពីព្រលឹង អោយបងឃ្លាតពីព្រលឹង ថាបងហ្នឹងជាអ្នកចម្រៀង ថារូបបងរកស៊ីលក់សំនៀង ច្រៀងថោកយ៉ាងណា?

ការងារអ្វីដែលនៅក្នុងលោក មិនមែនទាបមិនមែនថោក កុំតែឆបោកទៅលួចទៅប្លន់ មិនមែនលក់ឈាម កូនស្រីទៅឲ្យនាយទុន ធ្វើអោយសង្សារខ្ញុំ ឃ្លាតចាកទ្រនំខ្លោចផ្សា។

ភ្លេង.................................................

(បន្ទរ)៖ កោតចិត្តណាស់ ចេះត្មះដៀលម្ល៉ឹងៗ អោយបងឃ្លាតពីព្រលឹង អោយបងឃ្លាតពីព្រលឹង ថាបងហ្នឹងជាអ្នកចម្រៀង ថារូបបងរកស៊ីលក់សំនៀង ច្រៀងថោកយ៉ាងណា?

ការងារអ្វីដែលនៅក្នុងលោក មិនមែនទាបមិនមែនថោក កុំតែឆបោកទៅលួចទៅប្លន់ មិនមែនលក់ឈាម កូនស្រីទៅឲ្យនាយទុន ធ្វើអោយសង្សារខ្ញុំ ឃ្លាតចាកទ្រនំខ្លោចផ្សា។

Lyric of "Kun Merl Chantrea", Sung by: HUY Meas and IM Song Seum






គន់មើលចន្ទ្រា
ច្រៀងដោយ អ៊ឹម សុងសឺម និង ហួយ មាស

(សឺម)៖ គន់មើលចន្ទ្រា ភ្លឺថ្លាដូចជាភក្រ្តស្រី រៀមគេងស្រមៃ បានស្រីនែបនិត្យកាយា អូននឹកបងទេ? (មាស)៖ នឹកគ្រប់វេលា (សឺម)៖ អូនស្ម័គ្របងទេ? (មាស)៖ ស្ម័គ្រស្មើជីវា (រួម)៖ យើងមានវាសនា បានមកជួបគ្នាជាគូស្នេហ៍។

(មាស)៖ អូនសូមប្រុសថ្លៃ កុំបីមានចិត្តកែប្រែ (សឺម)៖ ចិត្តបងមួយទុកអោយស្នេហ៍ ឥតមានគេចកែទេស្រី (មាស)៖ ខ្លាចតែមិនពិត បែរឥតប្រណី​ (សឺម)៖ រៀមស្នេហ៍រូបស្រី លុះគ្រាផែនដី រលាយបាត់បង់។

(ភ្លេងរួចច្រៀងសាឡើងវិញម្តងទៀត)

 

Lyric of "Pel Ban Kernh Srey", Sung by: IM Song Seum and HUY Meas



ពេលបានឃើញស្រី
ច្រៀងដោយ អ៊ឹម សុងសឺម និង ហួយ មាស

(សឺម)៖ ទៅណាបងឃើញភក្រ្តស្រី ចិត្តសែនរីករាយព្រោះគួចស្នេហា (មាស)៖ កុំនិយាយខ្ញុំមិនសប្បាយចិត្តទេ (សឺម)៖ នែ!សូមកុំអាលខឹង (មាស)៖ ប្រុសនេះមកពីឋានណា ម្តេចហ៊ានវាចាក្លាហានដល់ម្ល៉ឹង (សឺម)៖ កែវកល្យាណ សូមកុំប្រកាន់ចិត្តខឹង (មាស)៖ ម្តេចនៅមាត់រឹងរកខ្ញុំ។

(សឺម)៖ ចិត្តស្រីម្តេចមិនមេត្តា (មាស)៖ ព្រោះខ្ញុំមិនត្រូវការប្រុសចិត្តធំ (សឺម)៖ បងសុំទោសដោយពាក្យមិនសម (មាស)៖ សូមកុំបាច់បង្ខំឲ្យចិត្តខ្ញុំស្នេហា (សឺម)៖ ឱ!នាងខ្ញុំសុំអង្វរ សូមតែស្រីល្អ កុំដាច់មេត្តា (មាស)៖ ឱ!ប្រុសបង សូមកុំបំណងស្នេហា (សឺម)៖ សូមនាងមេត្តាម្តងទៅ។

(ភ្លេងរួចច្រៀងសាឡើងវិញម្តងទៀត)

                

Lyric of "Bros Chet Prean", Sung by: HUY Meas



ប្រុសចិត្តព្រាន
ច្រៀងដោយ ហួយ មាស

សង្ឃឹមថាបានរៀបការ នឹកមិនដល់សោះថា ចិត្តគេឥតប្រណី លួងលោមបំផ្លាញ អស់ព្រហ្មចារីយ៍ ឆ្អែតឆ្អន់ហើយធ្វើហី ចោលឲ្យស្រីទឹកភ្នែក។

ដឹងហើយថាគេអប្រិយ ប៉ុន្តែចិត្តចង្រៃ នៅស្ម័គ្រមិនចំបែង កម្មក្រាស់ម្ល៉េះទេ ខ្ញុំចង់តែស្រែក ចង់តែឆ្កៀលខ្វេះភ្នែក ខ្វេះភ្នែក អោយផុតយល់ប្រុសព្រាន។

(បន្ទរ)៖ ផ្លូវវែងរយពាន់ម៉ឺនយោជន៍ កេរ្តិ៍ខ្ញុំក្លិនអសោច ប្រដូចមិនបាន មានតែក្តីមរណាជាស្ពាន នាំចម្លងរូបខ្ញុំបានដល់ត្រើយឋានសុខ។

លាហើយលាហើយលាហើយ ថ្លើមជីវិតអូនអ្ហើយ អូនកាត់ចិត្តទាំងទុក្ខ ធ្វើបុណ្យដាក់បាត កុសលក្តីសុខ សូមកុំអោយជួបមុខ ជួបមុខ ប្រុសគ្មានចិត្តមេត្តា។

ភ្លេង...........................................

លាហើយលាហើយលាហើយ ថ្លើមជីវិតអូនអ្ហើយ អូនកាត់ចិត្តទាំងទុក្ខ ធ្វើបុណ្យដាក់បាត ខំសាងក្តីសុខ សូមកុំអោយជួបមុខ ជួបមុខ ប្រុសគ្មានចិត្តមេត្តា។

Lyric of "Pkor Deum Chhnam", Sung by: IM Song Seum and CHHUN Vanna






ផ្គរដើមឆ្នាំ
ច្រៀងដោយ អ៊ឹម សុងសឺម និង​ ឈុន វណ្ណា

(ប)៖ ផ្គរលាន់ដើមឆ្នាំ បងគេងរង់ចាំ តែពាក្យសន្យា (២ដង) ដែលបានសច្ចា ប្រាថ្នាជាគូ លុះជីវិតក្ស័យ (២ដង)។

(ប)៖ ស្រស់អើយសែនស្រស់ ល្អសមទាំងអស់ គួរឲ្យបេតី (២ដង) បន់ព្រះរាល់ថ្ងៃ អោយបានជួបថ្លៃ ជាគូសង្សារ (២ដង)។

(ស)៖  ផ្គរលាន់ដើមឆ្នាំ អូនគេងរង់ចាំ តែពាក្យសន្យា (២ដង) ដែលបានសច្ចា ប្រាថ្នាជាគូ លុះជីវិតក្ស័យ (២ដង)។

(ស)៖  ស្រស់អើយសែនស្រស់ ល្អសមទាំងអស់ គួរឲ្យបេតី (២ដង) បន់ព្រះរាល់ថ្ងៃ អោយបានជួបថ្លៃ ជាគូសង្សារ (២ដង)។

ភ្លេង.............................................................................

(រួម)៖  ស្រស់អើយសែនស្រស់ ល្អសមទាំងអស់ គួរឲ្យបេតី (២ដង) បន់ព្រះរាល់ថ្ងៃ អោយបានជួបថ្លៃ ជាគូសង្សារ (២ដង)។

Lyric of "Choeur Oun Chos", Sung by: HUY Meas



ជឿអូនចុះ
ច្រៀងដោយ ហួយ មាស

អូនគេងញញឹមនឹងជីវិតថ្មី គឺជាជោគជ័យប្រណីដល់ខ្ញុំ បានបងផ្តេកផ្តិស្និទ្ធលើបន្ទំ ឱ!ម្ចាស់ចិត្តខ្ញុំកុំបំភ្លេចស្រី។

សូរភ្លៀងសូរផ្គរបន្ទរគ្រាំគ្រេង ថ្មមចិត្តឲ្យគេងកណ្តាលរាត្រី អូនផុតកង្វល់នៅក្នុងលោកិយ ក្តាប់យកស្នេហ៍ថ្មីទុកក្នុងឱរា។

(បន្ទរ)៖ ជឿចិត្តអូនចុះណាបង អូនគ្មានបំណងក្បត់ចិន្តា កុំបីប្រុសថ្លៃមានចិត្តសង្កា អូនស្នេហា ហ៊ឺ!តែប្រុសបង ហ៊ឺ!បងមួយទេ។

ទោះមេឃរលំព្រៃភ្នំវិនាស ចិត្តអូនមិនផ្លាស់ក្រឡាស់គេចកែ រស់ទាំងសង្ឃឹមនៅក្រោមម្លប់ស្នេហ៍ នេះជាបុព្វេនៃយើងទាំងពីរ។

ភ្លេង...................................................

ទោះមេឃរលំព្រៃភ្នំវិនាស ចិត្តអូនមិនផ្លាស់ក្រឡាស់គេចកែ រស់ទាំងសង្ឃឹមនៅក្រោមម្លប់ស្នេហ៍ នេះជាបុព្វេនៃយើងទាំងពីរ។

Lyric of "Chhub Teak Tong", Sung by: HUY Meas




ឈប់ទាក់ទង
ច្រៀងដោយ ហួយ មាស

ឈប់ទាក់ទងនឹងអូនទៅ ណាប្រុសពាលពៅ ឲ្យអូននៅបានសុខផង កុំឲ្យអូនកើតក្តីសៅហ្មង តែអូនគ្មានបំណង ប៉ងព្រាត់ពីប្រុសឡើយ។

ឈប់ទាក់ទងណាព្រលឹង ធ្វើម្តេចជាតិហ្នឹង ក្តីរំពឹងអូនហួសហើយ ព្រោះមារជ្រៀតជ្រែកទ្រូងគ្មានស្បើយ ឮសូរតែចម្លើយ ឆ្លើយថាទ្រូងអើយអភ័ព្វ។

(បន្ទរ)៖ កម្មអ្វីកម្មក្រាស់ និរាសពីស្នេហា ដែលខ្ញុំប្រាថ្នាជាគូគាប់ យំយែកស្ទើរបែកទ្រូងស្លាប់ ឱរាអូនឈឺចាប់ សោយតែទ្រព្យរងកម្ម។

ឈប់ទាក់ទងណាបងណា មារចិត្តឫស្យា វារមែងតែងប្រចណ្ឌ ផ្តន្ទាហើយជេរក្នុងភក់ជ្រាំ អូនមិនអាចស៊ូទ្រាំ ពាក្យដំណៀលឡើយណាបង។

(ភ្លេងរួចច្រៀងសាឡើងវិញម្តងទៀត)

Lyric of "Sathya", Sung by: HUY Meas




សត្យា
ច្រៀងដោយ ហួយ មាស (ឆ្នាំ១៩៧១)
បទភ្លេង និង ទំនុកច្រៀងដោយ កញ្ញា អ៊ឹង កិរិយា ហៅ  មុំ

សត្យាមាសអូនអ្ហើយ យប់យន់ហើយអូននៅឯកា ទ្រូងសែនកំព្រា ព្រោះប្រុសស្នេហ៍អ្នកឃ្លាតឆ្ងាយ នឹកៗអ្វីម្ល៉េះ មកបន្លែងចេញស្តី សត្យាពិសី អូនអាល័យគ្មានថ្ងៃភ្លេច។

សត្យាគូជីវិត អូនអាណិតស្រមៃជានិច្ច ឱ!ពាក្យពេចន៍ស្នេហ៍ ចិត្តឥតល្ហែរាល់វេលា គិតៗដល់បង នួនល្អងចំណងស្នេហា សត្យាសង្សារ មេត្តាប្រោសប្រណី។

(បន្ទរ)៖ សត្យាស្នេហាមាសអូនអ្ហើយ អូនចាំៗចម្លើយប្រុសថ្លៃ ជាតិនេះរស់ព្រោះចរណៃ សូមពិសីកុំសោកា
សត្យាសង្សារគូជីវិត។

(ភ្លេងរួចច្រៀងសាឡើងវិញម្តងទៀត)


Lyric of "Lea Heuy Snaeha", Sung by: HUY Meas



លាហើយស្នេហា
ច្រៀងដោយ ហួយ មាស

លាហើយស្នេហា លាអនុស្សាគ្រប់ទីកន្លែង លាទាំងចំបែង លាលែងជួបចិត្តក្បត់ប្រួលប្រែ។

លាហើយស្នេហា ប្រុសឥតមេត្តាប្រហារក្តីស្នេហ៍ រាត្រីគ្មានខែ ឥតមានល្ហែស្នេហ៍ដូចផ្ការុះរោយ។

(បន្ទរ)៖ ឱ! ចម្រៀងខ្ញុំសូមស្រែកច្រៀង ផ្ញើសំនៀងចុងក្រោយ មេឃខ្មៅងងឹត ដួងចិត្តធ្លុះធ្លាយទៅហើយ ស្នេហ៍អើយកុំតាមចងពៀរខ្ញុំ ស្នេហ៍អើយកុំតាមចងពៀរខ្ញុំ។

(ភ្លេងរួចច្រៀងសាឡើងវិញម្តងទៀត)

ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........   I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន អង្គុយម្នាក់ឯង រាត្រីស្ងាត់សូ...