Sunday, September 27, 2015

ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........

 I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន
អង្គុយម្នាក់ឯង រាត្រីស្ងាត់សូន្យ ពេញក្នុងទ្រូងអូន ណាគ្រីហាក់ដូចក្លិនបង
យកដៃទៅបេះ ផ្កាមកត្រកង ដូចឱបក្រសោបនួនល្អង បងអើយនែបនិត្យជិតអូន ឱបផងថើបផង
ត្រកងនឹងប្រាណ ក្លិនប្រុសកល្យាណ ប្រៀបបាននឹងផ្កាណាគ្រី ។
II. អូនលឺគេថា ណាប្រុសជីវី ក្លិនផ្កាណាគ្រី ក្រអូបតែពេលរាត្រី អូនគេងម្នាក់ឯង ចំបែងពេកក្រៃ
មិនដឹងហេតុអ្វី ណាគ្រីអស់ក្លិនពេលថ្ងៃ អូនចង់អោយផ្កា ក្រអូបយប់ថ្ងៃ  ដូចអូនស្គាល់ក្លិនប្រុសថ្លៃ
ចរណៃធ្លាប់នៅជិតអូន បើសិនបានបង សាសងពីរនាក់ អូននឹងថ្នមថ្នាក់ វរលក្ខណ៍ដូចផ្កាណាគ្រី។
(ភ្លេង)

III. ជាតិនេះបងអើយ អូនគ្មាននិស្ស័យ ក្លិនផ្កាដទៃ ប្រុសថ្លៃដូចផ្កាណាគ្រី ធ្លាប់ផ្តល់ក្តីសុខ អូនគ្រប់នាទី
ឱ!ប្រុសជីវី អោយអូនបំភ្លេចម្តេចបាន​ ក្លិនក្រអូបពិត ឥតមានពេលណាយ ចិត្តអូនមិនដែលរសាយ ពីរ
កាយថ្លៃនឹងរៀមរ៉ា បើសិនជាកម្ម  មិនបានជួបថ្លៃ អូនសុខចិត្តក្ស័យ ថ្លៃអ្ហើយជិតដើមណាគ្រី។
ហ៊ឺម......... ហ៊ឺម........ ហ៊ឺម......... ហ៊ឺម........ ហ៊ឺម......... ហ៊ឺម........

Wednesday, September 23, 2015

Ros Sereysothea អូនចាំ

បងប្រាប់ថាអោយអូនចាំ ទោះច្រើនឆ្នាំក៏អោយចាំប្រុសបង

ឥឡូវអូនចាំច្រើនឆ្នាំដែលកន្លង មិនឃើញបងមករកអូនសោះ។



ចាំបាត់ដូចទឹកហូរទៅ អូនចាំមើលផ្លូវទាំងក្តីក្រៀមក្រោះ

ពេលភ្លៀងរលឹមអូនយំព្រោះស្រណោះ នឹកឃើញទាំងអស់

រឿងដែលកន្លង។



បងអើយឬមួយប្រុសបងបែកចិត្ត បានជាលែងស្នេហ៍អស់ស្និទ្ធដូចផ្កាចាកទង

រដូវដើមឆ្នាំផ្គរផ្តាំក្តាមខ្យង អូនតែងនឹកបងនឹកគ្មានពេលល្ហែ។



អូននៅចាំទាំងទឹកភ្នែក ចាំរាល់ថ្ងៃស្អែកចាំមើលផ្លូវប្រុសស្នេហ៍

ក្អែកបូលហៅបងបងអើយបងលឺទេ កុំភ្លេចស្នេហ៍បងអើយបងវិលវិញ។



ភ្លេង............................



(ច្រៀងសាឡើងវិញម្តងទៀត)





Ros Sereysothea ចាំបង

ពេលបងឃ្លាតទៅ ចិត្តអូននៅនឹកអាល័យ រាល់យប់រាល់ថ្ងៃ

ស្រមៃឃើញបង តើបងបានសុខ ឬមួយមានទុក្ខរុករាន

រូបបងឃ្លាតមែន អូនស៊ូរង់ចាំ។



រលឹមស្រិចៗ អូនធ្មេចមិនបានសោះឡើយ ឱ!ប្រុសបងអ្ហើយ

បងនឹកអូនទេ អូនខ្លាចតែចិត្តប្រុសបងគេចកែសាវ៉ា

មានគូសង្សារថ្មី ចោលស្រីហើយ។



ដឹងចិត្តអូនទេ ណាប្រុសបណ្តូលចិត្តអូន យប់ងងឹតសូន្យ

អូនចាំមើលផ្លូវបង តើថ្ងៃណាទៅយើងបានរស់នៅត្រសង

បីបមត្រកងដូចគ្រាដើមវិញ។



គេងដណ្តប់ភួយ ចិន្តារែងព្រួយទោម្នេញ ទឹកភ្នែកប្រដេញ

ហូរពេញនេត្រា អូននឹកឃើញអស់ អនុស្សាវរីយ៍ស្នេហា

តើដល់ពេលណា អូនជួបបងវិញ។



ភ្លេង..................................



គេងដណ្តប់ភួយ ចិន្តារែងព្រួយទោម្នេញ ទឹកភ្នែកប្រដេញ

ហូរពេញនេត្រា អូននឹកឃើញអស់ អនុស្សាវរីយ៍ស្នេហា

តើដល់ពេលណា អូនជួបបងវិញ។



Ros Sereysothea ថ្ងៃនេះយើងសប្បាយ

នែ!ប្រុសស្នេហ៍ សូមអ្នកបែរមកនេះជីវ៉ា ប្រុសស្នេហានៅស្ងៀមធ្វើអ្វី

យើងសប្បាយ សូមប្រុសឆោមឆាយរាំនឹងស្រី រាំបទថ្មី សម័យនិយម។


យើងរាំលេង តាមភ្លេងកំពុងប្រគំ មករាំលេងជាមួយនឹងខ្ញុំ តាមចិត្តប្រាថ្នា

រាំលេង យើងរាំ រាំលេងអស់ទុកក្នុងឱរ៉ា ថ្ងៃនេះយើងសប្បាយរីករាយ

ទាំងអស់គ្នាចិន្តាចំបែង។



រាំកម្សាន្ត នាំអោយប្រាណបានអាយុវែង យើងរាំលេង រាំលេងសប្បាយ។

ភ្លេង..............................



យើងរាំលេង តាមភ្លេងកំពុងប្រគំ មករាំលេងជាមួយនឹងខ្ញុំ តាមចិត្តប្រាថ្នា

រាំលេង យើងរាំ រាំលេងអស់ទុកក្នុងឱរ៉ា ថ្ងៃនេះយើងសប្បាយរីករាយ

ទាំងអស់គ្នាចិន្តាចំបែង។



រាំកម្សាន្ត នាំអោយប្រាណបានអាយុវែង យើងរាំលេង រាំលេងសប្បាយ........។



Ros Sereysothea ស្រណោះខាន់សា្ល

ស្រណោះខាន់ស្លា (២ដង)                      ផ្កាអស់និស្ស័យ 
ស្រណោះខាន់ស្លា (២ដង)                      ផ្កាអស់និស្ស័យ
ស្គរដំៗចងដៃ  អំបោះនៅថ្មី ចងដៃអូននិងបង ហាអឺអឺងអើយ។

ឥឡូវប្រុសប្រែ (២ដង)                             គេចកែបែរខ្នង
ឥឡូវប្រុសប្រែ (២ដង)                             គេចកែបែរខ្នង
ចោលផ្កាៗមួយទង   សូមអោយតែបង ជូនអូនទៅម៉ែ ហាអឺអឺងអើយ។

ជាតិនេះហួសអស់ (២ដង)  ជាតិក្រោយស្មាលា
ជាតិនេះហួសអស់ (២ដង)  ជាតិក្រោយស្មាលា
ប្រុសចិត្តៗសាវ៉ា    ញក់ញីកាយា  អោយស្រីរងកម្ម ហាអឺអឺងអើយ។

បួសជាដូនជី (២ដង)        យកធម៌វិន័យ
បួសជាដូនជី (២ដង)        យកធម៌វិន័យ
សន្សំៗកុសល សូមលោកនាំដល់ សុខសាន្តអើយហាអឺអឺងអើយ។

ភ្លេង....................

បួសជាដូនជី (២ដង)        យកធម៌វិន័យ
បួសជាដូនជី (២ដង)        យកធម៌វិន័យ
សន្សំៗកុសល សូមលោកនាំដល់ សុខសាន្តអើយហាអឺអឺងអើយ។

ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........   I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន អង្គុយម្នាក់ឯង រាត្រីស្ងាត់សូ...