Saturday, January 25, 2014

Lyric of Huy Meas Trov Tae Bek Knea ត្រូវតែបែកគ្នា

សន្យាជួបគ្នា សន្យាជួបគ្នា ថ្ងៃនេះប្រាថ្នាប្រាប់បង ថាអូនបែកទៅហើយ អូនបែកទៅហើយ
បែកពីនួនល្អង ប្រាប់អូនមកចុះ ប្រាប់អូនមកចុះ​ ថារូបប្រុសបង លែងស្នេហ៍រូបអូនហើយ
តើអោយអូនធ្វើម្តេច ទើបក្តីស្នេហា យើងបានជួបគ្នា បើពុំងាមានគូសង្សារ
ទៅហើយអោយស្រីខ្លោចផ្សា មានតែលាគ្នា តែលាគ្នា អូនឃ្លាតពីរូបប្រុសពុំងា
កុំអោយគ្រាំគ្រាដួងចិត្ត។

ភ្លេង.....................................

សន្យាជួបគ្នា សន្យាជួបគ្នា ថ្ងៃនេះប្រាថ្នាប្រាប់បង ថាអូនបែកទៅហើយ អូនបែកទៅហើយ
បែកពីនួនល្អង ប្រាប់អូនមកចុះ ប្រាប់អូនមកចុះ​ ថារូបប្រុសបង លែងស្នេហ៍រូបអូនហើយ
តើអោយអូនធ្វើម្តេច ទើបក្តីស្នេហា យើងបានជួបគ្នា បើពុំងាមានគូសង្សារ
ទៅហើយអោយស្រីខ្លោចផ្សា មានតែលាគ្នា តែលាគ្នា អូនឃ្លាតពីរូបប្រុសពុំងា
កុំអោយគ្រាំគ្រាដួងចិត្ត។

Lyric of Huy Meas សន្យាជួបគ្នាថ្ងៃនេះ

សន្យាជួបគ្នាថ្ងៃនេះ ម្តេចមិនឃើញប្រុសមក អូនទ្រាំចាំតាមបណ្តាំ
ចាំពីព្រឹកមិនឃើញ ទល់ថ្ងៃលិចហើយនៅមិនឃើញ នៅមិនឃើញ នៅមិនឃើញប្រុសប​ង។

ខ្ញុំស្អប់ណាស់ស្អប់បងណាស់ ចេះបោកប្រាស់ភូតភរ មិនមកតាមសន្យា
ទោះមានកិច្ចយ៉ាងណា យ៉ាងណាក៏មេត្តា ក៏មេត្តាក៏មេត្តា ក៏មេត្តាដល់អូនផង។

ទោះមានកិច្ចយ៉ាងណា យ៉ាងណាក៏មេត្តា ក៏មេត្តាក៏មេត្តា ក៏មេត្តាដល់អូនផង
ក៏មេត្តាដល់អូនផង។

Lyric of Sieng Dy - Sre Ombil ស្រែអំបិល

ខ្ញុំឃ្លាតចាកឆ្ងាយពីឆ្នេរ កម្មគង្គាដ៏ធំធេង លាហើយស្នេហាចិត្តសង្រេង
ខ្លាចក្រែងមិនបាន​ដូចក្តីប្រាថ្នា។

កណ្តាលជលស័យ ធំក្រៃពេក មើលជើងមេឃហាក់ជាប់គ្នា
ជំនោរបក់មកសែនរងា ផ្តន្ទារូបខ្ញុំអោយឃ្លាតចេញឆ្ងាយ។

ឱ!ដៃសមុទ្រ ដែលខ្ញុំឃ្លាតផុត គួរអោយខ្ញុំនឹកស្តាយ ស្រែអំបិលធ្លាប់សប្បាយ
សែនស្តាយម្ល៉េះណា។

រាត្រីបណ្តែតតាមនាវា ក្រោមចន្ទ្រាដ៏ភ្លឺថ្លា​​ ចម្រៀងខ្ញុំច្រៀងសក្រវាទិ៍
ឱ!អនិច្ចាខ្ញុំឃ្លាតចេញឆ្ងាយ។

Lyric of Sinn Sisamouth Os Brak Os Snae អស់ប្រាក់អស់ស្នេហ៍

លោកអើយលោកប្រាក់ ជួយនាំស្នេហ៍ខ្ញុំអោយមក ម្ល៉េះសុខឱរាស្នេហ៍គ្រាមានលុយ
មិនព្រួយកើតទុក្ខ រីករាយអស់ក្តីកង្វល់ អូនព្រមញញឹមរកបង ក៏ព្រោះកល្យាណ​គ្មានលុយ។

កែវអើយកែវកង បានអ្នកខ្ញុំអរកន្លង បានអ្នកបានក្រង ស្នេហ៍បានអង្វែង មិនត្រង់នឹងស្នេហ៍
ភ្លេចអស់ការពិតឥឡូវ អូនស្នេហ៍ពេលតែមានលុយ អូនអ្ហើយស្នេហ៍អូនថ្លៃមែន។

អស់លុយនាងចរ ស្នេហ៍កញ្ជ្រោលពេញកម្លាំង ដល់ពេលគ្មានលុយ អូនធ្វើដូចភ្លេង
ចិត្តបងចំបែងកំព្រា។

នាងអើយនាងចរ ម្តេចស្រីគ្មានក្តីទៀងសោះ ឱ!អូនចាកចោលព្រោះអស់ប្រាក់ចាយ
អូនប្រៀបក្តីស្នេហ៍ដូចអីវ៉ាន់លក់តាមថ្នល់ អោយខ្ញុំទុក្ខធ្ងន់ខ្វាយខ្វល់ ក៏ព្រោះអស់ចាយនាងចរ។

ភ្លេង.......................................................

អស់លុយនាងចរ ស្នេហ៍កញ្ជ្រោលពេញកម្លាំង ដល់ពេលគ្មានលុយ អូនធ្វើដូចភ្លេង
ចិត្តបងចំបែងកំព្រា។

នាងអើយនាងចរ ម្តេចស្រីគ្មានក្តីទៀងសោះ ឱ!អូនចាកចោលព្រោះអស់ប្រាក់ចាយ
អូនប្រៀបក្តីស្នេហ៍ដូចអីវ៉ាន់លក់តាមថ្នល់ អោយខ្ញុំទុក្ខធ្ងន់ខ្វាយខ្វល់ ក៏ព្រោះអស់ចាយនាងចរ។

ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........   I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន អង្គុយម្នាក់ឯង រាត្រីស្ងាត់សូ...