Sunday, August 25, 2013

DynamicKhmer Lyric - Chhun Vanna ជាតិខ្មែរមានតែសម្តេចឪ


ជាតិខ្មែរមានតែសម្តេចឪ យើងជាកូនចៅរស់នៅសុខសាន្ត យើងខ្ញុំបានធ្វើសាលារៀន គិលានដ្ឋានជនបទនានា គិលានដ្ឋានជនបទនានា។

ព្រះអង្គទ្រង់ធម៌បរិសុទ្ធ ព្រះទ័យអាណិតកូនចៅគ្រប់គ្នា ស្តេចយាងសម្ពោធអគារ ជូនជាតិសាសនាកូនចៅប្រុសស្រី ជូនជាតិសាសនាកូនចៅប្រុសស្រី។

ជាតិខ្មែរនាំគ្នាកសាង បានឃើញរូបរាងទុកជាស្នាដៃ កើតឡើងដោយបុណ្យបារមី ប្រទេសមានជ័យដោយសម្តេចព្រះបិតា ប្រទេសមានជ័យដោយសម្តេចព្រះបិតា។


(ភ្លេងរួចច្រៀងសាឡើងវិញ)


ផ្កាណាគ្រី រស់ សេរីសុទ្ធា

ហ៊ឺម......... ហ៊ឺម........   I. អធ្រាត្រយប់ស្ងាត់ នាម៉ោង១២ ក្លិនផ្កាណាគ្រី ក្រអូបពេញក្នុងទ្រូងអូន អង្គុយម្នាក់ឯង រាត្រីស្ងាត់សូ...